My Journey to Become a Young Professional Working in Water, Sanitation and Hygiene (WASH) Sector
Thida KHOEUN
ខ្ញុំឈ្មោះ ខឿន ធីតា។ ខ្ញុំជានិស្សិតឆ្នាំទី៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ជំនាញរបស់ខ្ញុំគឺវិស្វកម្មដែលទាក់ទងនឹងទឹកនិងបរិស្ថាន។ ក្នុងនាមជាសិស្សម្នាក់ ខ្ញុំមានភាពបត់បែន ហើយចូលចិត្តរាប់អានមិត្តភក្តិ។ខ្ញុំក៏ជាមនុស្សដែលអត់ធ្មត់ និងស្មោះត្រង់ផងដែរ។ ខ្ញុំអាចធ្វើការជាមួយមនុស្សគ្រប់ប្រភេទ។ ខ្ញុំចូលចិត្តចែករំលែកចំណេះដឹងរបស់ខ្ញុំ ហើយចូលចិត្តបង្កើតមិត្តថ្មីៗ។
ខ្ញុំធ្លាប់ជាមនុស្សស្ងៀមស្ងាត់ពេលដែលខ្ញុំនៅពីក្មេង ពីព្រោះមិត្តរួមថ្នាក់របស់ខ្ញុំតែងតែធ្វើបាបខ្ញុំ។ ខ្ញុំមិនដឹងថាមានបញ្ហាអ្វីចំពោះពួកគេទេដែលពួកគេតែងតែធ្វើបាបខ្ញុំ។ វាពិតជាអាក្រក់ណាស់សម្រាប់កុមារភាពរបស់ខ្ញុំ។ គឺនៅពេលរៀនថ្នាក់ទី៥ ជាការចងចាំដ៏ល្អរបស់ខ្ញុំកាលពីវ័យកុមារ ព្រោះខ្ញុំមានមិត្តពិតម្នាក់ដែលចូលមកផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ នាងជាមិត្តល្អបំផុតរបស់ខ្ញុំដែលបានធ្វើឱ្យខ្ញុំដឹងថាខ្ញុំជានរណា និងដឹងថាខ្ញុំត្រូវធ្វើអ្វី។ នៅពេលខ្ញុំបញ្ចប់វិទ្យាល័យ ខ្ញុំបានសំរេចចិត្តសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នៅពេលខ្ញុំចាប់ផ្តើមនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខ្ញុំដឹងថាជីវិតគឺជាអ្វី។
នៅពេលខ្ញុំនៅក្មេង ខ្ញុំមិនមានទឹកស្អាត បង្គន់ និងកន្លែងលាងដៃនៅក្នុងសហគមន៍និងសាលារៀនរបស់ខ្ញុំទេ។ ដូច្នេះខ្ញុំចង់ចែករំលែកចំណេះដឹងរបស់ខ្ញុំដល់កុមារនិងស្ត្រី ជាពិសេសអ្នកដែលរស់នៅតំបន់ជនបទ ពីព្រោះពួកគាត់មានការយល់ដឹងតិចតួចណាស់អំពីសារសំខាន់នៃការធ្វើអនាម័យយ៉ាងត្រឹមត្រូវ។
My name is KHOEUN Thida. I’m a five-year student at Institute of Technology of Cambodia. My major is engineering that related to water and environment. As a student, I’m a flexible and I like to make friend. And I am also a patient and honest person too. I can work with all kind of persons. I like sharing my knowledge and like making new friends with new people.
I was a silent girl when I was young because my classmate always bullied me. I did not know what wrong with them that they did it to me. It really bad for my childhood. A good memory of my childhood is when I was at grade five because I had a real friend who came to change my life. She was my best friend who made me know who I am and what I had to do. When I finished high school, I decided to study at the Institute of Technology of Cambodia. When I started to study at the Institute of Technology of Cambodia, I knew what life is.
When I was young, I did not have access to clean water, toilets and hand-washing facilities in my communities and schools. So, I want to share my knowledge to children and women especially those who live in rural areas because they have very limited understanding of the importance of proper sanitation and hygiene.